Welcome to our instant Attendance Tracking service. Get started now!

EN

098 875 709

រោគសញ្ញាដែលគួរតែកត់សម្គាល់ចំពោះបុគ្គលិក Toxic





ពាក្យ Toxic (តុស៊ិក)​​ មានដើមកំណើតពីពាក្យក្នុងភាសាបារាំងដែលមានន័យថា “ពុល”​។ ហើយមនុស្ស Toxic​ ជាបុគ្គលដែលតែងមានការគិត និងឥរិយាបថអវិជ្ជមាន និងមិនដែលមានភាពរីករាយចំពោះអ្វីជុំវិញខ្លួនឡើយ។ បុគ្គលិកដែលមានភាពToxic មានច្រើនប្រភេទ ហើយប្រភេទនីមួយៗ មានសមត្ថភាពពិសេសរៀងៗខ្លួនក្នុងការធ្វើឱ្យក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះបាន។ ហើយដូចជាជំងឺផ្សេងៗដែរ បុគ្គលិកដែល Toxic អាចបញ្ចេញអាកប្បកិរិយា និង សកម្មភាពដែលមិនល្អដល់បុគ្គលិកផ្សេងទៀត។ សម្រាប់បុគ្គលិកខ្លះដែលមានផលិតភាពល្អ ប៉ុន្តែខ្វះកម្លាំងដើម្បីយកឈ្នះលើកម្លាំងអវិជ្ជមាន និងក្លាយជាអ្នកផ្ទុកជំងឺនេះហើយ ដូច្នេះ ភាព Toxic នឹង រីករាលដាល។ យូរៗទៅក្រុមហ៊ុនទាំងមូលអាចឆ្លងមេរោគនេះ។

នេះជារោគសញ្ញាមួយចំនួនដែលត្រូវរកមើល៖

១. អាកប្បកិរិយាអវិជ្ជមានជាទូទៅ

បុគ្គលិកដែលមិនសប្បាយចិត្ត និងបញ្ចេញនូវភាពអវិជ្ជមាន ហើយអ្នកមិនអាចកែតម្រូវស្ថានភាព ដើម្បីធ្វើឱ្យពួកគេសប្បាយចិត្តបានទេ។ បុគ្គលិកបែបនេះច្រើនតែឆាប់ខឹង។ ពួកគេមិនពេញចិត្ត នឹងការងាររបស់ពួកគេទេ។ ពួកគេមិនចង់នៅកន្លែងធ្វើការទេ ហើយពួកគេយកការមិនពេញចិត្តរបស់​ពួកគេ ដាក់ទៅ លើមិត្ត​រួមការងាររបស់ពួកគេ។

២. គ្មានឆន្ទៈក្នុងការទទួលខុសត្រូវ

ច​រិ​ក​លក្ខណៈរបស់បុគ្គលិកទាំងនេះស្ដែងចេញតាមរយៈការពាក់មុខពីរ​​​ និងចូលចិត្តទំលាក់កំហុសអោយ អ្នកដទៃ។​​​​ ពួកគេតែងតែដើរតួជាជនរងគ្រោះដោយត្អូញត្អែរឥតឈប់ឈរថា ពួកគេមិនមានការគ្រប់គ្រងលើបន្ទុកការងារផ្ទាល់ខ្លួន ឬលទ្ធផលនៃការខិតខំរបស់ពួកគេ។ ពួកគេកម្រធ្វើអ្វីដែលជាវិជ្ជមានទោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេណាស់ ហើយគេចំណាយថាមពលរបស់ពួកគេត្អូញត្អែរ និងបន្ទោសអ្នកដទៃជាជាងស្វែងរកដំណោះស្រាយ។

៣. ការនិយាយដើម

បុគ្គលិកនិយាយដើមគេមានទំនោរបង្កើតក្រុមដែលលើកកម្ពស់ភាពជំទាស់ឬមិនយល់ស្របទៅនឹងការផ្លាស់ប្ដូរ ឬសកម្មភាពថ្មីៗនៅក្នុងក្រុមហ៊ុន។

៤. មិនគោរពច្បាប់

អ្នកបង្កបញ្ហាទាំងនេះឈានទៅកម្រិតមួយទៀត ដោយមានចេតនាធ្វើឱ្យមិត្តរួមការងាររបស់ពួកគេអាក្រក់ និងសូម្បីតែក្រុមហ៊ុនមើលទៅក៏អាក្រក់ដែរ។ ពួកគេព្យាយាមកសាងខ្លួនឯងដោយការធ្វើឱ្យអ្នកដទៃអន់ថយ។

៥. ការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ

នេះគឺជាសង្វៀនថ្មីដែលកំពុងបង្កភាពវឹកវរនៅក្នុងក្រុមហ៊ុន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជាឧបករណ៍ដ៏មានតម្លៃក្នុងការភ្ជាប់ទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈប៉ុន្តែវាក្លាយជាបញ្ហាដ៏គ្រោះថ្នាក់នៅពេលដែលបុគ្គលិកក្លាយជា“ មិត្តហ្វេសប៊ុក” ជាមួយមិត្តរួមការងារឬចៅហ្វាយ។ ជារឿយៗពួកគេអាចនឹងផុសអ្វីៗលើអ៊ីនធឺណិតដែលធ្វើឱ្យមិត្តរួមការងារឈឺចាប់ និងជះភាពអវិជ្ជមាន។ យើងអាចលុបបំបាត់ភាពអវិជ្ជមានទាំងនេះបានតាមរយៈការហៅមកអប់រំ​​ ប៉ុន្ដែអ្នកត្រូវប្រុងប្រយ័ត្នចំពោះបុគ្គលិកដែលប្រព្រឹត្តខុសដដែលៗ។

​​

៦. ការគំរាមកំហែងដល់មិត្តរួមការងារ

បុគ្គលិកទាំងនេះប្រើពាក្យគំរាមកំហែង ឬបង្អាប់ ដើម្បីរិះគន់បុគ្គលិកផ្សេងទៀត។ ការបៀតបៀនទាំងនេះនឹងបញ្ជាក់ពីកំហុសរបស់អ្នកដទៃនៅទីសាធារណៈដោយចង្អុលទៅអ្នកដទៃជាឧទាហរណ៍“ អ្វីដែលមិនត្រូវធ្វើ” ។ បុគ្គលិកបែបនេះដឹងពីការងាររបស់ពួកគេ ប៉ុន្តែពួកគេអាចក្លាយទៅជា toxic ឬពុលយ៉ាងខ្លាំងប្រសិនបើពួកគេត្រូវទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីៗ។ លទ្ធផលនៃការដាក់មនុស្សបែបនេះនៅក្នុងតួនាទីគ្រប់គ្រងអាចធ្វើឱ្យខូចប្រយោជន៍ ឬការបំផ្លិចបំផ្លាញទៅលើផ្នែកណាមួយ។


​​​ ដកស្រង់ពី ៖ https://www.pcg-services.com/recognizing-the-symptoms-of-a-toxic-employee/

...
ឱកាសមាសទាំង​​៥​ ដែលយុវវ័យអាចទទួលបានក្រៅពីប្រាក់ខែ​ ពេលធ្វើការដំបូង

តើយើងអាចរកប្រាក់ខែចំនួនប៉ុន្មាន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះមួយដែល ប៉ុន្ដែគ្មានបទពិសោធន៍ ទាល់តែសោះ? តាមទិដ្ឋភាពជាក់ស្ដែង...

អានបន្ត ...
...
វិធី ៧ យ៉ាងដ៏សាមញ្ញដើម្បីកាត់បន្ថយស្ត្រេសនៅកន្លែងធ្វើការ

ភាពស្ត្រេស ឬភាពតានតឹង គឺជាឧបសគ្គមួយដែលគួរឱ្យខ្លាចមួយចំពោះសកម្មភាពការងាររបស់បុគ្គលិកនៅកន្លែងការងារ។ ...

អានបន្ត ...
...
ភាពខុសគ្នារវាងបុគ្គលដែលរវល់ច្រើន​ និង​ បុគ្គលដែលមានផលិតភាពខ្ពស់

តើអ្នកជាសត្វលាដែលរវល់ឬជាយូនីខនដែលមានផលិតភាពល្អក្នុង​ការងារ? មានសំណួរមួយលើកឡើងជជែកវែកញែកអំពី ...

អានបន្ត ...
​​