មានសំណួរមួយលើកឡើងជជែកវែកញែកអំពី ថាតើធ្វើយ៉ាងឲ្យមានផលិតភាពខ្ពស់ក្នុងការធ្វើការប្រចាំថ្ងៃរបស់យើងជាទូទៅ ហើយសំណួរនេះបានធ្វើឲ្យបុគ្គលមួយចំនួនយល់ច្រឡំថាការដែលធ្វើខ្លួនឯងឲ្យរវល់គឺនឹងធ្វើឲ្យមានបផលិតភាពច្រើននៅក្នុងការងារប្រចាំថ្ងៃ។ ដំណើរស្វែងរកផលិតភាពក្នុងការងារបានបង្កើតនូវការយល់ច្រឡំអំពីអ្វីដែល ជាថ្ងៃធ្វើការងារប្រចាំថ្ងៃប្រកបដោយផលិតភាពយ៉ាងមានន័យ។ វាក៏បានដឹកនាំបុគ្គលភាគច្រើនឱ្យគិតថាការរវល់ គឺមានន័យដូចទៅនឹងផលិតភាពផងដែរ។
បុគ្គលដែលរវល់គិតថាការធ្វើអ្វីៗឱ្យបានច្រើនក្នុងរយៈពេលប្រាំបីឬប្រាំបួនម៉ោងនៅកន្លែងធ្វើការគឺជារឿងត្រឹមត្រូវ។ ពួកគេសាកសមនឹងភារកិច្ចច្រើនពេកនៅក្នុងការងារត្រូវធ្វើរបស់ពួកគេ ដែលធ្វើឲ្យការងារភាគច្រើនតែងតែបញ្ចប់នៅថ្ងៃបន្ទាប់។
បុគ្គលដែលមានផលិតភាពដឹងច្បាស់ថាពួកគេមិនត្រូវការភារកិច្ចប្រហែល៤០% នៅក្នុងបញ្ជីការងារត្រូវធ្វើរបស់ពួកគេនោះទេ។
បុគ្គលដែលរវល់ចំណាយពេលវេលារបស់ពួកគេនៅកន្លែងធ្វើការទៅនឹងកិច្ចការមិនចាំបាច់ ពីព្រោះពួកគេយល់ច្រឡំវាជាការងារបន្ទាន់នៅកន្លែងធ្វើការទាំងដែលជាក់ស្ដែងវាមិនសំខាន់។ នៅក្នុងក្រុមហ៊ុននីមួយៗ កិច្ចការជាច្រើនអាចត្រូវបានដាក់ថាជារឿងបន្ទាន់ ប៉ុន្តែជាធម្មតាវាត្រូវបានបង្កើតឡើងដោយមិត្តរួមការងារឬអ្នកគ្រប់គ្រងរបស់អ្នកដែលរំពឹងថានឹងមានចម្លើយឱ្យបានឆាប់ទៅនឹងកិច្ចការនោះ។បុគ្គលដែលមានផលិតភាពខ្លាំងដឹងពីរបៀបបែងចែកការងារបន្ទាន់និងការងារសំខាន់។ ពួកគេផ្តោតលើការធ្វើអ្វីដែលត្រូវធ្វើជាមុន ជាជាងការបែងចែកម៉ោងរបស់ខ្លួនដើម្បីព្យាយាមបញ្ចប់កិច្ចការបន្ទាន់ផ្សេងៗគ្នា។
បុគ្គលដែលរវល់ព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើរឿង ១៥ យ៉ាងក្នុងពេលតែមួយ។ ពួកគេមានផ្ទាំងនិងឯកសារជាច្រើនដែលត្រូវធ្វើទាំងអស់នៅលើកុំព្យូទ័ររបស់ខ្លួនដែលត្រូវតាមដានលើប្រតិទិនជានិច្ច។
បុគ្គលដែលមានផលិតភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចការដែលសំខាន់បំផុតប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ពួកគេធ្វើកិច្ចការច្រើនប្រកបដោយប្រសិទ្ធភាព ដោយជ្រើសរើសដោយធ្វើការប្រៀបធៀបកិច្ចការដែលមិនសូវសំខាន់ជាមួយកិច្ចការសំខាន់ដែលត្រូវបញ្ចប់។
ប្រសិនបើអ្នកជាសត្វលាដ៏រវល់ ហើយចង់ផ្លាស់ប្តូរទៅជាសត្វយូនីខនដែលមានផលិតភាព សូមធ្វើតាមក្បួន ៨០/២០ នៅពេលនិយាយអំពីភារកិច្ចរបស់អ្នក។ សូមដកចេញនូវអ្វីដែលមិនចាំបាច់ក្នុងកំឡុងថ្ងៃធ្វើការរបស់អ្នកដែលផ្តល់នូវផលប្រយោជន៍តិចតួចដល់ផលិតភាពរបស់អ្នក។
ពាក្យ Toxic (តុស៊ិក) មានដើមកំណើតពីពាក្យក្នុងភាសាបារាំំងដែលមានន័យថា “ពុល”។ ហើយមនុស្ស Toxic ជាបុគ្គលដែលតែងមានការគិត និងឥរិយាបថអវិជ្ជមាន និងមិនដែល ...
អានបន្ត ...ភាពស្ត្រេស ឬភាពតានតឹង គឺជាឧបសគ្គមួយដែលគួរឱ្យខ្លាចមួយចំពោះសកម្មភាពការងាររបស់បុគ្គលិកនៅកន្លែងការងារ។ ...
អានបន្ត ...តើយើងអាចរកប្រាក់ខែចំនួនប៉ុន្មាន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះមួយដែរ ប៉ុន្ដែគ្មានបទពិសោធន៍ ទាល់តែសោះ? តាមទិដ្ឋភាពជាក់ស្ដែង... ...
អានបន្ត ...