Welcome to our instant Attendance Tracking service. Get started now!

EN

098 875 709

ឱកាសមាសទាំង​​៥​ ដែលយុវវ័យអាចទទួលបានក្រៅពីប្រាក់ខែ​ ពេលធ្វើការដំបូង





តើយើងអាចរកប្រាក់ខែចំនួនប៉ុន្មាន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះមួយដែល ប៉ុន្ដែគ្មានបទពិសោធន៍ ទាល់តែសោះ? តាមទិដ្ឋភាពជាក់ស្ដែង យុវវ័យត្រូវទទួលយកនៅប្រាក់ខែកម្រិតដំបូង ទោះយើងចង់បានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែហេតុអ្វីបានជាយើងនូវតែទទួលយក ហើយខិតខំប្រឹងធ្វើការយ៉ាងអស់ពីលទ្ធភាព? ចម្លើយនោះគឺ ដោយសារតែអត្ថប្រយោជន៍ធំៗដែលលើសពីទឹកប្រាក់​ ដែលយុវវ័យអាចទទួលបាន

១. ឱកាសរៀនពីកំហុស

គ្នាននរណាម្នាក់ចង់បង្កើតកំហុសនោះទេ ប៉ុន្ដែការធ្វើអ្វីៗជាលើកដំបូង ចៀសមិនរួចឡើយពីការបង្កើតកំហុស។ ដូច្នេះភាពក្មេងខ្ចី និងគ្មានបទពិសោធន៍​ ​នាំឲ្យយើងបង្កើតកំហុសការងារ។ ប៉ុន្ដែថ្នាក់ដឹកនាំរបស់អ្នក មិនចាត់វិធានការធ្ងន់ធ្ងរចំពោះអ្នកឡើយ។ យុវវ័យត្រូវគិត និងរៀនសូត្រពីកំហុសរបស់ខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ នោះយូរៗទៅអ្នកនឹងកាន់តែរឹងមាំ ហើយក្លាយជាបុគ្គលជំនាញនៅក្នុងក្រុម។ ក្នុងនាមជាអ្នកជំនាញ។

២. ឱកាសទទួលបានមតិណែនាំពិត ដើម្បីស្ថាបនាខ្លួន

បរិយាកាសការងារពិតជាខុសគ្នាស្រលះ ពីអ្វីដែលអ្នកជួបប្រទះនៅសាលា។ នៅសាលាប្រហែលជាលុះត្រាតែអ្នកក្លាយជាសិស្សសំណព្វចិត្តរបស់សាស្រ្តាចារ្យ ដើម្បីទទួលបានមតិកែលម្អដោយស្មោះត្រង់របស់លោកគ្រូអ្នកគ្រូ។ ហើយវាជាការពិត ដោយសារតែលោកគ្រូអ្នកគ្រូមានសិស្សច្រើនពេក។ ប៉ុន្ដែនៅពេលអ្នកទើបចូលក្រុមហ៊ុនថ្មី ក្រុមហ៊ុននឹងចាត់តាំងអ្នកគ្រប់គ្រងផ្ទាល់ម្នាក់ ដើម្បីត្រួតពិនិត្យកិច្ចការរបស់អ្នក។ អ្នកគ្រប់គ្រងផ្ទាល់ម្នាក់នោះ នឹងផ្តល់ឱ្យអ្នកនូវមតិយោបល់ពិតប្រាកដ ទោះបីជាពេលខ្លះអ្នកអាចមានអារម្មណ៍សោកសៅ តែពួកគេនៅតែណែនាំ ដើម្បីឲ្យអ្នកក្លាយសមាជិកដែលមានសមត្ថភាពពេញលេញ។

៣. ឱកាសចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ

ក្រុមហ៊ុននីមួយៗតែងរៀបចំថវិការប្រចាំឆ្នាំ សំរាប់គម្រោងអភិវឌ្ឍវិជ្ជាជីវៈ របស់សមាជិកម្នាក់ៗ ដើម្បីធានាឲ្យមានផលិតភាពកាន់តែខ្ពស់ នៅក្នុងយុគសម័យដែលពោរពេញទៅដោយការផ្លាស់ប្ដូរថ្មី។ ដូច្នេះក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនមួយរូប អ្នកនឹងអាចទទួលបាននូវការបណ្តុះបណ្តាលដែលមានគុណភាពជាច្រើន ដែលក្រុមហ៊ុនរៀបចំជាពិសេស សំរាប់អ្នកនិងក្រុមការងារ។

៤. ឱកាសក្នុងការបញ្ចេញមតិរបស់អ្នក

នេះគឺអាស្រ័យលើវប្បធម៌របស់ក្រុមហ៊ុនថា តើពួកគេផ្តល់តម្លៃដល់យោបល់របស់សមាជិកថ្មី​ដល់ ​កម្រិតណា។ នៅពេលអ្នកជាសមាជិកថ្មី វាជាពេលវេលាដ៏ល្អបំផុតសម្រាប់យើងក្នុងការដុសខាត់ជំនាញនៃការគិតរបស់យើង ហើយផ្តល់យោបល់ចេញមកក្រៅ។ បន្ទាប់ពីការអនុវត្តបន្ដិចម្ដងៗ នោះឱកាសនា​ពេលខាងមុខរបស់ របស់អ្នកគឺពិតជាមានច្រើន ដោយសារតួនាទីជាអ្នកគ្រប់គ្រង​ ត្រូវការជាចាំបាច់នូវអ្នកដែល​មាន ការគិតវែងឆ្ងាយ និង​ចូលរួមផ្ដល់មតិដើម្បីអភិវឌ្ឍន៍។ វាគឺវិនិយោគជារយៈពេលវែង។

៥. ឱកាសស្វែងយល់ពីចំណូលចិត្តការងារពិតប្រាកដ

មិនដូចការជ្រើសរើសមុខវិជ្ជាសំរាប់ចូលរៀនមហាវិទ្យាល័យ ដែលអ្នកត្រូវ​ចំនាយពេល ៤ឆ្នាំជាមួយការសំរេចចិត្ដនោះ។ ការចូលបំពេញការងារ អ្នកតែងទទួលបានរយៈពេលសាកល្បង ៣ខែ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ការងារមិនសាកសមនឹងអ្នក រឺ មិនមែនជាអ្វីដែលអ្នករំពឹងទុក នោះអ្នកអាចជូនដំណឹងទៅក្រុមហ៊ុន​។​ ក្រុមហ៊ុននឹងមានភាពរីករាយចំពោះការស្វែងយល់របស់អ្នក ទោះបី​មានន័យថាអ្នកនឹងចាកចេញក៏ដោយ។

យុវវយ័ទាំងអស់ សូមចាំថា​ភាពនៅក្មេង ជាឱកាសដ៏ល្អបំផុតក្នុងការសាកល្បង និងស្វែងយល់ពីអ្វីដែលផ្ដល់នូវអត្ថន័យសំរាប់ជីវិត។ ដូច្នេះត្រូវចាប់យកឱកាសទាំង ៥ ខាងលើឲ្យបាន ហើយប្រើវាអោយបានល្អបំផុតឲ្យលើលពីចំនួនទឹកប្រាក់ដែលអ្នករកបានបណ្ដោះអាសន្ននេះ។ ការដែលកសាងសមត្ថភាពពិតប្រាកដ នោះអ្នកនឹងនឹកឃើញពាក្យស្លោកដែលបុរាណខ្មែរពោលថា “ចេះអោយប្រាកដ ប្រាក់រត់តាមហៅ”។

...
រោគសញ្ញាដែលគួរតែកត់សម្គាល់ចំពោះបុគ្គលិក Toxic

ពាក្យ Toxic (តុស៊ិក)​​ មានដើមកំណើតពីពាក្យក្នុងភាសាបារាំំងដែលមានន័យថា “ពុល”​។ ហើយមនុស្ស Toxic​ ជាបុគ្គលដែលតែងមានការគិត និងឥរិយាបថអវិជ្ជមាន និងមិនដែល ...

អានបន្ត ...
...
វិធី ៧ យ៉ាងដ៏សាមញ្ញដើម្បីកាត់បន្ថយស្ត្រេសនៅកន្លែងធ្វើការ

ភាពស្ត្រេស ឬភាពតានតឹង គឺជាឧបសគ្គមួយដែលគួរឱ្យខ្លាចមួយចំពោះសកម្មភាពការងាររបស់បុគ្គលិកនៅកន្លែងការងារ។ ...

អានបន្ត ...
...
ភាពខុសគ្នារវាងបុគ្គលដែលរវល់ច្រើន​ និង​ បុគ្គលដែលមានផលិតភាពខ្ពស់

តើអ្នកជាសត្វលាដែលរវល់ឬជាយូនីខនដែលមានផលិតភាពល្អក្នុង​ការងារ? មានសំណួរមួយលើកឡើងជជែកវែកញែកអំពី ...

អានបន្ត ...
​​