ភាពស្ត្រេស ឬភាពតានតឹង គឺជាឧបសគ្គមួយដែលគួរឱ្យខ្លាចមួយចំពោះសកម្មភាពការងាររបស់បុគ្គលិកនៅកន្លែងការងារ។ ទាំងនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចប្រើដើម្បីកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ ដូច្នេះសូមដាក់គំនិតទាំងនេះទៅជាសកម្មភាព ហើយចងចាំថាយុទ្ធសាស្ត្រល្អបំផុតចាប់ផ្តើមពីឧទាហរណ៍របស់អ្នកដឹកនាំ។
ការហាត់ប្រាណនិងការរស់នៅប្រកបដោយសុខភាពល្អ គឺជាអាវុធដ៏ល្អបំផុតរបស់អ្នកប្រឆាំងនឹងភាពតានតឹងនៅកន្លែងធ្វើការ។ ការធ្វើលំហាត់ប្រាណធ្វើឱ្យបុគ្គលិកលែងគិតពីភាពតានតឹង ហើយផ្តោតលើការងារដែលពួកគេមាន។ បុគ្គលិកមានអារម្មណ៍ល្អប្រសើរនៅពេលពួកគេដឹងថាអ្នកកំពុងមើលថែសុខភាពរបស់ពួកគេ។
ភាពតានតឹងជាច្រើនកើតចេញពីបរិស្ថាន។ គិតអំពីគ្រប់ផ្នែកទាំងអស់នៃការិយាល័យរបស់អ្នក និងអ្វីដែលគួរធ្វើនិងមិនធ្វើ ដើម្បីសុខុមាលភាពរបស់ក្រុមការងាររបស់អ្នក។ រឿងសាមញ្ញៗ ដូចជាគុណភាពកាហ្វេ ឬពណ៌ជញ្ជាំងសុទ្ធតែអាចប៉ះពាល់ដល់សកម្មភាពរបស់បុគ្គលិក។
ការលាបពណ៌ថ្មី និងដាក់ដើមរុក្ខជាតិបន្ថែម ឬការលម្អមួយចំនួនទៀតទៅតាមកន្លែងធ្វើការរបស់អ្នក។ ការលេងល្បែងកំសាន្តដែលចំណាយពេលវេលាបន្តិចចន្តួចក៏អាចជាផ្នែកមួយក្នុងការបំបាត់ភាពតានតឹងរបស់ពួកគេផងដែរ។ ការផ្លាស់ប្តូរណាមួយដែលបង្កើនភាពរីករាយរបស់បុគ្គលិក នឹងធ្វើឱ្យពួកគេមានអារម្មណ៍តានតឹងកាន់តែតិច។
ដោយសារការមានទំនុកចិត្តលើសមត្ថភាពលើបុគ្គលិករបស់អ្នកក្នុងការបំពេញការងារបានល្អនិងទាន់ពេលវេលា ដូច្នេះអ្នកគួរអនុញ្ញាតឱ្យបុគ្គលិករបស់អ្នកធ្វើការដោយភាពបត់បែនសមស្របទៅតាមពេលវេលារបស់ពួកគេ។
បុគ្គលិកចំណាយពេលច្រើនជាមួយគ្នា ហើយនៅពេលពួកគេមានភាពចុះសម្រុងនិងគ្នាកាន់តែខ្លាំង ពួកគេនឹងមានអារម្មណ៍តានតឹងកាន់តែតិចផងដែរ។ នៅពេលដែលមិត្តរួមការងារស្គាល់គ្នា បញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា នឹងលែងជាឧបសគ្គតទៅទៀតហើយ។
យើងមិនអាចចៀសវាងភាពតានតឹងទាំងស្រុងបានទេ ប៉ុន្តែអ្នកអាចជួយកាត់បន្ថយវាបាន។ ត្រូវប្រាកដថាបុគ្គលិករបស់អ្នកមានកន្លែងដែលពួកគេអាចសម្រាកបាន។
ការស្រាវជ្រាវបានបង្ហាញថាជាង ៨០ ភាគរយនៃបុគ្គលិកមិនសូវចូលរួមសកម្មភាពនានា និងមិនសូវពូកែនិយាយស្ដី ចូលចិត្តការកាត់បន្ថយភាពតានតឹងរបស់ខ្លួនតាមរយៈការគេងមួយស្របក់នៅពេលថ្ងៃ។ ការមានបន្ទប់តូចមួយដែលជាកន្លែងសម្រាប់អង្គុយលេង ឬក៏កន្លែងដែលអង្គុយហើយអាចមើលទៅខាងក្រៅបាន អាចជាកន្លែងដែលល្អមួយដើម្បីដកខ្លួនពីភាពអ៊ូអរនៅក្នុងបន្ទប់ធ្វើការបាន។
ក្រុមហ៊ុនជាច្រើនក៏បានចាប់ផ្តើមផ្តល់ការប្រឹក្សាយោបល់ដែលជាមធ្យោបាយសម្រាប់បុគ្គលិកក្នុងការជួយដោះស្រាយភាពតានតឹង។ នៅក្នុងការសិក្សាក៏បានបញ្ហាថា ស្ទើរតែ ៥០ភាគរយនៃអ្នកធ្វើការមានអារម្មណ៍ថាពួកគេត្រូវការជំនួយក្នុងការរៀនពីរបៀបដោះស្រាយនៅពេលពួកមានភាពតានតឹងអំពីការងាររបស់ពួកគេ។ យុទ្ធសាស្ត្រនេះមិនថានៅក្នុងឬក្រៅការិយាល័យ មិនថាកំណត់ជាក្រុមឬជាលក្ខណៈបុគ្គលនោះទេ គឺសុទ្ធតែអាចជួយបុគ្គលិករបស់អ្នករៀបចំខ្លួននៅពេលដែលមានភាពតានតឹងកើតមានឡើង។
បុគ្គលិកចូលចិត្តការសរសើរចំពោះការងារដែលពួកគេធ្វើបានល្អ ហើយការទទួលស្គាល់លទ្ធផលរបស់ពួកគេនេះ គឺជាការជំរុញយ៉ាងខ្លាំងក្នុងការលើកទឹកចិត្ត។ បុគ្គលិកម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះសូមពិចារណាពីរបៀបនិងពេលណាដែលត្រូវការសរសើរពួកគេ។ បុគ្គលិកខ្លះពេញចិត្តចំពោះការហៅចេញក្នុងអំឡុងពេលកិច្ចប្រជុំឬការសរសើរនៅក្នុងអ៊ីមែលនៅក្នុងក្រុមហ៊ុន ខណៈដែលពេលដែលខ្លះទៀតអាចចូលចិត្តទទួលជាសំបុត្រនៅលើតុរបស់ពួកគេឬការអរគុណដោយផ្ទាល់។
ការជ្រើសរើសការទទួលស្គាល់ពីអ្វីដែលបុគ្គលិករបស់អ្នកបានធ្វើ និងជួយឲ្យពួកគេមានអារម្មណ៍ថាអ្នកដឹងពីជោគជ័យរបស់ពួកគេហើយចង់ចែករំលែកវាជាមួយអ្នកដទៃ។ នេះធ្វើឱ្យពួកគេរីករាយជាងមុន ដែលនេះជាផ្នែកមួយក្នុងការបន្ថយកម្រិតនៃភាពតានតឹង។
ដកស្រង់ពី៖ https://www.quantumworkplace.com/
ពាក្យ Toxic (តុស៊ិក) មានដើមកំណើតពីពាក្យក្នុងភាសាបារាំងដែលមានន័យថា “ពុល”។ ហើយមនុស្ស Toxic ជាបុគ្គលដែលតែងមានការគិត និងឥរិយាបថអវិជ្ជមាន និងមិនដែល ...
អានបន្ត ...តើយើងអាចរកប្រាក់ខែចំនួនប៉ុន្មាន បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះមួយដែល ប៉ុន្ដែគ្មានបទពិសោធន៍ ទាល់តែសោះ? ...
អានបន្ត ...តើអ្នកជាសត្វលាដែលរវល់ឬជាយូនីខនដែលមានផលិតភាពល្អក្នុងការងារ? មានសំណួរមួយលើកឡើងជជែកវែកញែកអំពី ...
អានបន្ត ...